Tuesday, October 27, 2015

ស្ត្រីគួរយល់ដឹង៖ ធ្វើបែបណាទើបអាច អោយរដូវមកទៀតទាត់?

ខាងក្រោមនេះជាដំណោះស្រាយងាយៗ ដែលអាចជួយអោយរដូវអ្នកមកទៀងទាត់៖
១. ខ្ញី
– យកម្សៅខ្ញីមួយស្លាបព្រាកាហ្វេ លាយជាមួយទឹកមួយកែវ រួចហើយយកវាទៅដាំដោយបើកភ្លើងតិចៗ យ៉ាងហោចណាស់ ៥នាទី។
– បន្ថែមស្ករបន្តិចចូល
– ផឹកវា ៣ ដងក្នុងមួយថ្ងៃបន្ទាប់ពីញុំាអាហាររួច
– អនុវត្តន៍វិធីនេះរយៈពេល ១ ខែ
– វិធីនេះជួយទាំងបំបាត់ការឈឺចាប់ពេលមករដូវផងដែរ។
២. ឈើអែម (រកទិញនៅកន្លែងលក់គ្រឿងទេស)
– ចាក់ទឹកដោះគោមួយកែវ លាយជាមួយម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ។
– ផឹកវាអោយបានជាប្រចាំរយៈពេលមួយសប្តាហ៍។
– វាមិនត្រឹមតែជួយអោយរដូវអ្នកមកទៀងទាត់ទេ ថែមទាំងជួយកាត់បន្ថយការឈឺចាប់។
៣. ប្រទាលកន្ទុយក្រពើ
– យកប្រទាលកន្ទុយក្រពើមួយសន្លឹក កោសយកជាតិជែលរបស់វា
– លាយជាមួយទឹកឃ្មុំ ១ ស្លាព្រាកាហ្វេ
– ញុំាវាជាប្រចាំមុនពេលញុំាអាហារព្រឹក
– អនុវត្ថន៍វិធីនេះយ៉ាងហោចណាស់ ៣ ខែ
– ប៉ុន្តែកុំប្រើវិធីនេះក្នុងកំឡុងពេលមករដូវ។
ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment