Tuesday, October 27, 2015

ហាលសំលៀកបំពាក់ក្នុងផ្ទះ បណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាព

របាយការណ៏សុខភាពថ្មីមួយបានបង្ហាញថា ការហាលសំលៀកបំពាក់នៅក្នុងផ្ទះអាចបង្កគ្រោះថ្នាក់ យ៉ាងខ្លាំង។ នៅពេលដែលលោកអ្នកហាលសំលៀកបំពាក់នៅក្នុងផ្ទះ វានឹងបង្កើនកម្រិតសំណើមក្នុងផ្ទះរហូតដក់ទៅ ៣០ % ហើយបានបង្កើតជាមេរោគផ្សិតសាយភាយពេញក្នុងផ្ទះរបស់លោកអ្នក។
តាមរបាយការណ៏ដដែលបានអះអាងថា នៅពេលដែលមេរោកផ្សិតទាំងមានប្រតិកម្មជាមួយជាតិ វិទ្យុសកម្មដែលមាននៅក្នុងផ្ទះ ហើយចូលទៅក្នុងខ្លួនរបស់លោកអ្នកវានឹងធ្វើឲ្យលោកអ្នកមានជំងឹសួត យ៉ាងធ្ងន់ធ្ងរ។ ក្នុងករណីអ្នកដែលមានជំងឺហឺតស្រាប់ វានឹងបង្កឲ្យមានបញ្ហាផ្លូវដង្ហើម និង ក្អក យ៉ាងខ្លាំង ហើយវាក៏បានធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយដែលងាយនឹងនាំទៅរកជំងឺមហារីកទៀងផង។
ជាក់ស្តែងបុរសម្នាក់មានឈ្មោះថា Craig Mather អាយុ​ ៤៣ ឆ្នាំបានមានជំងឺសួតយ៉ាងខ្លាំង​ ហើយក្រោមពីគ្រូពេទ្យពិនិត្យរួចទើបថាវាបណ្តាលមកពីគាត់បានហាលខោអាវក្នុងផ្ទះរបស់គាត់អស់រយៈពេល ១២ ខែជាប់គ្នា៕
ដោយ មុន្នី​ proleng khmer

No comments:

Post a Comment