Tuesday, October 27, 2015

គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃបារីអេឡិចត្រូនិច និង វិធីផ្តាច់បារី

លោកអ្នកឆ្លាប់បានដឹងរួចមកហើយថា ការជក់បារី (បារីធម្មតា) ច្រើនអាចធ្វើឲ្យលោកអ្នកកើតមានជំងឺមហារីកសួត តែការសិក្សាថ្មីនេះបានរកឃើញថា បារីអេឡិចត្រូនិចមានគ្រោះថ្នាក់សាហាវជាងបារី ធម្មតារហូតដល់ទៅ ១០ ដង។ នៅក្នុងបារីអេឡិចត្រនិចដែលមនុស្សសម័យថ្មីនេះនិយមប្រើ មានផ្ទុកនូវសារធាតុគីមីជាច្រើនដូចជា Acetone, Formaldehyde,  Acetaldehyde, Benzopyrene  និងសារធាតុគីមីជាច្រើនទៀតដែលធ្វើឲ្យអ្នកជក់វាមានហានិភ័យក្នុងកើតជំងឺមហារីកសួតជខ្ពស់ជាងការជក់បារីធម្មតា រហូតដល់ទៅ ១០​ ដង។
វិធីផ្តាច់បារី
លាយក្រូចឆ្មារ ម្រេច និង ប្រេងដែលចម្រាញ់ចេញពីដើមប្រេងខ្យល់ក្នុងបរិមាណស្មើគ្នា ហើយយកល្បាយនេះ មកលាបក្បែរច្រមុះ​ឬ ហិតល្បាយនេះ រាល់ពេលដែលលោកអ្នកចង់ជក់បារី៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment