Friday, October 30, 2015

មូលហេតុ​ដែលអ្នក​វិទ្យាសាស្រ្ត ណែនាំ​ឲ្យស្រ្តី​ឈប់ពាក់អាវទ្រនាប់

គ្មាន​ការពាក់អាវទ្រនាប់​ទេ សម្រាប់​ថ្ងៃទី ១៣ ខែ តុលា! ពីព្រោះនេះជា​ថ្ងៃត្រូវបាន​គេហៅថា ទិវាគ្មាន​ការពាក់អាវទ្រនាប់ ដែលគេ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បីបង្កើន​ការ​យល់​ដឹង​អំពីជំងឺមហារីកសុដន់​ ហើយ​ក៏មានមូលនិធិប្រមូលប្រាក់​សម្រាប់ការស្រាវជ្រាវ​ជំងឺមហារីកសុដន់​ដែរ។ ពិត​ណាស់ ស្រ្តីមិន​ពាក់​អាវទ្រនាប់​ពិតជា​មាន​ភាពទាក់ទាញ និង​ទទួលបាន​ការចាប់អារម្មណ៍​ពីសំណាក់អ្នក​នៅជុំវិញ​ខ្លួន ប៉ុន្តែអ្នក​ត្រូវដឹង​ថា អាវទ្រនាប់​អាចបំផ្លាញ​សុដន់អ្នក​បាន។
អាវទ្រនាប់​ត្រូវបាន​គេបង្កើតឡើងដើម្បី​រក្សា​ដើមទ្រូង «កន្លែងខាងក្នុង» ជាពិសេសអ្នក​ដែលមានដើមទ្រូង​ទំហំធំត្រូវ​ការចាំបាច់​បំផុត។ វាពិត​ជា​អាច​ធ្វើឲ្យអ្នក​កើត​មាន​នូវអារម្មណ៍​មិនល្អ​នៅពេល​ដែលមាន​ចលនាច្រើន ដែលធ្វើឲ្យអ្នក​មានការ​សង្កត់ធ្ងន់​ទៅលើទំហំសុដន់​របស់អ្នក​ដែលបាន​ផ្លាស់ប្តូរ​ផងដែរ។

ទោះបីជា លោក Jean, លោក Denis Rouillion ជាអ្នកស្រាវជ្រាវ​ផ្នែកវិទ្យាសាស្ត្រ​កីឡា និងសាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ Franche-Comte នៅក្នុង​ទីក្រុង Besancon  ដែល​បាន​សិក្សាអស់រយៈ​ពេល ១៥ ឆ្នាំលើស្រ្តី ៣៣០ នាក់ ចាប់ពី​អាយុ ១៨-៣៥ ឆ្នាំ។

ក្រុមអ្នក​វិទ្យាសាស្រ្តបាន​អះអាងថា ពេល​ដែលអ្នកពាក់អាវទ្រនាប់​វានឹងធ្វើឲ្យ​មានផលប៉ះពាល់ដល់​ការអភិវឌ្ឍនៃការ​គាំទ្រដល់ជា​លិកាសុដន់ ហើយ​ប្រសិនបើ​យើងមិន​ពាក់​អាវ​ទ្រនាប់ នោះសុដន់របស់​យើង​នឹងមិនទទួល​រងការធ្លាក់យារ​ឡើយ។ ចំពោះស្រ្តី​ដែលមិនពាក់អាវទ្រនាប់ វាអាចជួយក្នុងការលើក​ចុងសុដន់បាន ៧ មីលីម៉ែត្រ មិនដូច​ស្រ្តី​ដែល​ពាក់អាវទ្រនាប់​គ្រប់ពេលវេលា​នោះទេ។ ការសិក្សានេះ​បានបង្ហាញ​ផងដែរថា អាវទ្រនាប់​វាកាត់បន្ថយ​ចរាចរឈាមដែល​ប៉ះពាល់ដល់​សម្បុរស្បែក​នៅលើសុដន់​ថែមទៀតផង។

សម្រាប់ស្រ្តីវ័យ​ក្មេង ការ​មិនពាក់អាវទ្រនាប់គឺ ជារឿង​ល្អបំផុត ក្នុងការផលិត​ជាតិកូឡាជែន​កើនឡើង និងការបត់បែន​ដែលធ្វើឲ្យ​មានភាពប្រសើរ​ឡើង នៅពេល​ដែល​សុដន់​កំពុង​លូតលាស់។ នេះគឺជាការ​អះអាង​របស់លោកបណ្ឌិត Stafford Brounand។
ដោយ មុន្នី proleng khmer

No comments:

Post a Comment