Tuesday, October 27, 2015

វិធីព្យាបាលការ ឈឺស្មាបែបធម្មជាតិ

ការឈឺស្មារអាច កើតឡើងដោយសារ កត្តាមួយចំនួន ដូចជារាងកាយ យើងមានបញ្ហាជាមួយ ប្រព័ន្ធភាពសុំានៃរាងកាយ របួសស្មា ឬក៏ខ្វះជាតិទឹកនៃក្នុងខ្លួន។ ភាគច្រើនអ្នក ដែលកើតជម្ងឺ នេះគឺជាអ្នកកើតជម្ងឺទឹកនោមផ្អែម អ្នកមានជម្ងឺបេះដូង និងមនុស្សមាន ចន្លោះពីអាយុ ៤០ដល់៦០ឆ្នាំ។ ទាក់ទងនឹងការឈឺស្មា នេះមានដំនាក់កាល៣យ៉ាង៖
– ទី១៖ អ្នកជម្ងឺមានការឈឺចាប់លើស្មាជាខ្លាំង
– ទី២៖ អ្នកជម្ងឺមិនអាចកំរើកស្មាបាន
– ទី៣៖ អ្នកជម្ងឺមាន លក្ខណៈស្រដៀង នឹងដំនាក់កាលទី២ផងដែរ ប៉ុន្តែស្ថានភាពនៃជម្ងឺ មានសភាពធ្ងន់ធ្ងរជាងមុន។
វិធីក្នុងការព្យាបាលការឈឺស្មានេះមានដូចជា៖
– ការចាក់ម្ជុលវិទ្យាសាស្ត្រ
– ការធ្វើចលនាពត់ខ្លួន
–  ប្រើប្រាស់ការស្អំដោយប្រើកំដៅ។ អ្នកត្រូវស្អំនៅ លើកន្លែង ដែលអ្នកឈឺចំនួន ១៥នាទី។ អ្នកត្រូវធ្វើដូចនេះ អោយបាន ៣ទៅ៦ដងក្នុងរយៈពេល១ថ្ងៃ។
– លាតសន្ធឹងអ្នកដើម្បីអោយស្មារបស់អ្នកបានធ្វើចលនា។ ហើយការធ្វើ Yoga គឺជា លំហាត់ប្រាណដ៏ ល្អមួយសម្រាប់អ្នក ដែលឈឺស្មា។
– អ្នកគួរតែញ៉ាំអាហារ ដែលស្រស់ៗ ស៊ុប និងបន្លែដើម្បីកាត់បន្ថយ ការរលាក។ អ្នកត្រូវជៀសវៀងការញ៉ាំអាហារ ដែលមានជាតិខ្លាញ់ និងសូដ្យូមខ្ពស់ ពីព្រោះវាអាចធ្វើអោយ ស្ថានភាពជម្ងឺមាន សភាពធ្ងន់ធ្ងរជាងមុន។
– អ្នកត្រូវទទួលទានអាហារ ដែលអាចផ្តល់ជាតិខ្លាញ់ ដល់គន្លាក់ស្មា។
– អ្នកត្រូរតែទទួលទឹក អោយបានច្រើន ហើយជៀសវៀងការទទួលទានស្រា ព្រោះវាអាចធ្វើអោយរាងកាយ របស់យើងបាត់បង់ជាតិទឹក។
ដោយ៖ មុន្នី​ proleng khmer

No comments:

Post a Comment