Wednesday, October 21, 2015

សូមប្រយ័ត្ន! បាក់តេរីក្នុង ម៉ាស៊ីនត្រជាក់ អាចធ្វើឲ្យ អ្នកមានជំងឺបាន

បាក់តេរីអាចរស់នៅ ជុំវិញយើង និងបង្កជាជំងឺ សម្រាប់យើង គ្រប់ពេលវេលា។ តួរយ៉ាងតាម របាយការណ៏ ស្ថិតិមួយ ដែលបានធ្វើ ឡើងក្នុងទីក្រុង New York បានរកឃើញថា មកទល់នឹងពេលមាន មនុស្ស ១២នាក់ ហើយដែល បានក្លាយជាអ្នក ជំងឺដោយសារ តែបាក់តេរី និងមានមនុស្ស ជាច្រើនរយនាក់ទៀត ដែលកំពុងតែឆ្លង ជំងឺពីបាក់តេរី ទាំងនោះ។ បាក់តេរីទាំង នោះអាចរស់នៅ ក្នុងប្រព័ន្ធទឹក ជាពិសេសក្នុងម៉ាស៊ីនត្រជាក់ ដែលអ្នកប្រើប្រាស់ រាល់ថ្ងៃតែម្តង។
អ្នក ដែលងាយនឹង ឆ្លងរោគពីបាក់តេរី ទាំងនោះ គឺជាមនុស្ស ដែលមានអាយុច្រើន និងអ្នកមានជំងឺក្នុងខ្លួនស្រាប់។ សូមបញ្ជាក់ជូនថា បាក់តេរីទាំង នោះអាចរស់នៅក្នុងសីតុណ្ហភាបពី ១០ ទៅ ៥០ អង្សាសេ នៅក្នុងទឹក និងនៅក្នុងកន្លែងដែលសើម។ ហើយដើម្បីការពារ ខ្លួនអ្នកពីបាក់តេរី ទាំងនោះ អ្នកគួរធ្វើការ សម្អាតម៉ាស៊ីនត្រជាក់ របស់កអ្នកឲ្យបានញឹកញាប់​ និងការពាខ្លួនឲ្យបានល្អបំផុត៕
The-Most-Lethal-Bacteria-Is-Found-At-Your-Home-And-It-Is-A-Shock-Where-e1440371364407
អត្ថបទ៖ ភក្តី
ខ្មែរណូត
ប្រភព៖ weeklyhealthylife

សូមបញ្ចេញមតិយោបល់របស់ប្រិយមិត្តនៅខាងក្រោម៖

1 comments

No comments:

Post a Comment