Wednesday, October 21, 2015

បញ្ហាដែលមានលើជើងទាំង ១០​ យ៉ាង ដែលលោកអ្នកគួរយកចិត្តទុកដាក់

បើទោះបីជាជើងរបស់យើងនៅឆ្ងាយពីបេះដូងក៏ដោយ តែវាក៏ជាផ្នែកមួយដែលលោកអ្នកត្រូវយកចិត្តទុកដាក់ដែរ។ តួរយ៉ាងបញ្ហាដែលមានជើងមួយចំនួនខាងក្រោមនេះ គឺសុទ្ធតែសញ្ញាគ្រោះថ្នាក់នៃ សុខភាពដែលលោកអ្នកកំពុងមាន៖
1. គ្មានរោមនៅម្រាមជើង៖ជាសញ្ញាដែលបង្ហាញថាជើងរបស់អ្នកមិនទទួលបានឈាមគ្រប់គ្រាន់ដើម្បីធ្វើរោមដុះលូតលាស់។
2. កន្ត្រាក់ជើងញឹកញាប់៖ បង្ហាញថារាងកាយខ្វះជាតិទឹក អាហារូបត្ថម្ភ និង​មានបញ្ហាសរសៃប្រសាទក្នុងជើង។
3. មានដំបៅមិនអាចព្យាបាលបាន៖ ជាសញ្ញានៃជំងឺទឹកនោមផ្អែម។
4. ជើងត្រជាក់ខុសប្រក្រតី៖ បង្ហាញថាក្រពេញទីរ៉ូអ៊ីតរបស់លោកអ្នកមិនដំណើរការ។
5. ម្រាមជើងរីកធំលឿខុសប្រក្រតី៖ បង្ហាញថាលោកអ្នកមានរោគប្រគ្រីវ និង ជំងឺសន្លាក់ឆ្អឹង។
6. ស្ពឹកម្រាមជើង៖ ជាសញ្ញានៃការញៀនស្រា និង រងនូវផលប៉ះពាល់ពីជាតិគីមីផ្សេងៗ។
7. ប្រគ្រីវកាច់ជើង៖ ជាសញ្ញានៃការខូចខាត់ហ្សែនរបស់ជើង។
8. ឈឺកែងជើង៖ អាចបណ្តាលមកពីលោកអ្នកពាក់ស្បែកជើងមិនសមរម្យហើយទាមទារឲ្យលោកអ្នកហាត់ប្រាណឲ្យបានទៀងទាត់។
9. រមាស់ និងរបកជើង​៖ ជាសញ្ញាបង្ហាញថាជើងបានឆ្លងមេរោគផ្សិតយ៉ាងច្រើន ហើយត្រូវសម្អាត ឲ្យបានទៀតទាត់។
10. ក្រចកជើងពណ៌លឿង៖ ជាសញ្ញានៃភាពចាស់ជរារបស់មនុស្សម្នាក់៕​
TAKE-A-GOOD-LOOK-AT-YOUR-FEET-THESE-10-Signs-May-Indicate-a-Serious-Health-Problem
ដោយ ភក្តី
ខ្មែរណូត
ប្រភព healthyfoodteam

សូមបញ្ចេញមតិយោបល់របស់ប្រិយមិត្តនៅខាងក្រោម៖

No comments:

Post a Comment