Friday, November 13, 2015

ស្តេចប្រដាល់ Floyd ការពារខ្សែក្រវាត់ពិភព លោកបានសម្រេច ក្រោយឈ្នះ Berton ដោយពិន្ទុ

ឡាវីហ្គាស៖ ស្តេចប្រដាល់ជនជាតិអាម៉េរិក Floyd Mayweather បានបន្តគ្រប់គ្រងខ្សែក្រវាត់ពិភពលោក WBC និង WBA ក្រោយវាយឈ្នះដោយពិន្ទុកីឡាករ អាម៉េរិកដូចគ្នា Andre Berto ដោយឯកច្ឆ័ន្ទ ១១៧-១១១ ១១៨-១១០ និង ១២០-១០៨ ដែលជាការប្រកួតលើកទី៤៩របស់គេ នៅទឹកដីអាម៉េរិកតែមួយគត់ ។
សូមជម្រាបដែរថា ការប្រកួតចំនួន១២ទឹកពេញ (៣នាទីក្នុងមួយទឹក) នៅលើសង្វៀន MGM Grand Arena ស្ថិតក្នុងទី ក្រុង Las Vegas សហរដ្ឋអាម៉េរិក កីឡាករវ័យ៣៨ឆ្នាំ Floyd បានប្រើស្តាយវាយបែបឌឺដង និងដកថយជាដរាប ដូច កាលវាយឈ្នះកីឡាករអាស៊ី ម៉ានី ប៉ាក់គីអៅ កាលពីដើមខែឧសភា ឆ្នាំ២០១៥ នៅពីមុខអ្នកទស្សនាជាង ១៦៥០០ នាក់ ដែលរក្សាប្រវត្តិវាយមិនចាញ់ដដែល គ្រាដែលវាយបាន៤៩ដង មិនដែលស្មើ និងផ្តួលដៃគូឲ្យសន្លប់បាន២៦ដង ដែលកីឡាករវ័យ៣២ឆ្នាំ Berto ជាកីឡាករជនរួមជាតិលើកទី២៣ដែល Floyd វាយឈ្នះផងដែរ ៕

ដោយ មុន្នី proleng khmer

No comments:

Post a Comment