Friday, November 13, 2015

លោក ថោង ខុន ៖ David Beckham នឹងធ្វើឱ្យកម្ពុជា ចំណេញរាប់លានដុល្លារ តាមការជួយ ផ្សព្វផ្សាយពី អង្គរវត្តខ្មែរ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានលើកឡើងថា កំពូលតារាបាល់ទាត់ David Beckham ពេលនេះកំពុងជួយផ្សព្វផ្សាយ ពីភាពអច្ឆរិយៈរបស់អង្គរវត្តខ្មែរ ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ហើយថាការជួយផ្សព្វផ្សាយនេះ នឹងធ្វើឱ្យកម្ពុជាចំណេញប្រាក់រាប់លានដុល្លារ ពីភ្ញៀវទេសចរមកពី សហគមន៍អឺរ៉ុប ។
ការលើកឡើងរបស់ លោក ថោង ខុន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥នេះ បន្ទាប់ពី លោក ជួបសំណេះសំណាលជាមួយ លោក Francesco Saverio Nisio អគ្គរដ្ឋទូតប្រទេសអ៉ីតាលី ប្រចាំនៅកម្ពុជា បន្ទាប់ពីឃើញពាក្យពេចន៍ របស់ David Beckham និយាយពីប្រាសាទអង្គរវត្តខ្មែរ នៅលើបណ្តាញទំនាក់ទំនងសង្គម។


លោក ថោង ខុន បានលើកឡើងថា David Beckham មានអ្នកគាំទ្រច្រើនលើពិភពលោក ហើយការ និយាយលើកសរសើរពីប្រាសាទអង្គវត្តដូច្នេះ នឹងជួយជំរុញឱ្យភ្ញៀវទេសចរនានា មកទេសចរនៅកម្ពុជា កាន់តែច្រើនថែមទៀត ។
David Beckham បានមកដល់ក្រុងសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ក្នុងនាមឯកអគ្គរាជទូតសុច្ឆន្ទៈអង្គការយូនីសេហ្វ ដើម្បីលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា ។ ក្នុងពេលបំពេញបេសកកម្មនេះ Beckham បានទៅទស្សនាប្រាសាទអង្គវត្តខ្មែរ ។ Beckham បាន សរសេរនៅលើ ទំព័រ Twitter របស់លោកថា «ពិតជាថ្ងៃដ៏អស្ចារ្យ នៅកម្ពុជា ដោយបានមកដល់តំបន់ ប្រាង្គប្រាសាទអង្គវត្ត ដែលជាទីកន្លែងដ៏ស្រស់ស្អាតបំផុតមួយ លើពិភពលោក» ។
សូមជំរាបថា នាថ្មីៗនេះ ប្រាសាទអង្គរវត្តខ្មែរ នាថ្មីៗនេះ ត្រូវបានគេហទំព័រ Tripadvisor ជាភ្នាក់ងារ ប្រឹក្សាយោបល់ ក្នុងការធ្វើដំណើរទេសចរណ៍នៅលើពិភពលោក ផ្តល់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោម តំបន់ប្រវត្តិសាស្រ្ត ដ៏គួរឱ្យចាប់អារម្មណ៍បំផុតទាំង២៥ នៅលើពិភពលោក ក្នុងឆ្នាំ២០១៥នេះ។ ខណៈដែលឆ្នាំទៅ អង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ ២ប៉ុណ្ណោះ ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment