Monday, November 16, 2015

ម្ដាយ​របស់​​ភេរវករ​និយាយ​ថា៖ “កូន​ប្រុស​ខ្ញុំ​មិន​មាន​បំណង​សម្លាប់​នរណា​ម្នាក់​ទេ”

ម្ដាយ​របស់​​ភេរវជន​​ម្នាក់​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​​ និង​បាញ់​រះ​នៅ​ប៉ារីស​​បាន​អះអាង​ថា ​កូន​ប្រុស​របស់​គាត់​​បាន​ធ្វើ​អត្តឃាត​​ដោយ​បំផ្ទុះ​គ្រាប់​បែក​ខ្លួន​ឯង​​​ដោយ​សារ​តែ​​កើត​អារម្មណ៍​ស្រ្តែស។


ម្ដាយ​​​​​របស់​ភេរវជន​ឈ្មោះ​ Ibrahim Abdeslam អាយុ​៣១​ឆ្នាំ​​​ ដែល​បាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ហាង​កាហ្វេ​ Comptoir Voltaire ​ក្បែរ​កីឡដ្ឋាន​​ Stade de France បាន​​ធ្វើ​ឲ្យ​​មនុស្ស​១៥​នាក់​រង​របួស​បាន​និយាយ​ថា៖​ “កូន​​ខ្ញុំ​​មិន​មាន​បំណង​សម្លាប់​នរណា​ម្នាក់​ឡើយ” ។ ចំណែក​កូន​ប្រុស​​របស់​​​អ្នក​ស្រី​​​​ម្នាក់​​ទៀត​​គឺ​ឈ្មោះ​ Salah Abdeslam អាយុ​២៦​ឆ្នាំ​ ពាក់​ព័ន្ធ​នឹង​ការ​ជួល​ឡាន​ប្រើ​ប្រាស់​ក្នុង​ការ​វាយ​ប្រហារ​​ដែល​ស្ថិត​ក្រោម​ការ​តាម​ប្រមាញ់​ពី​ប៉ូលិស។

ម្ដាយ​របស់​ភេរវជន​​បាន​និយាយ​ក្នុង​បំណង​ការពារ​កូន​ៗ​របស់​ខ្លួន​​ថា៖​ “វា​មិន​​មែន​ជា​គម្រោង​ការ​អ្វី​នោះ​ទេ។ ហេតុការណ៍​ធ្វើ​អត្តឃាត​​​បំផ្ទុះ​នោះ​គឺ​មិន​បាន​សម្លាប់​​នរណា​ម្នាក់​ឡើយ “។

គ្រួសារ​​របស់​ភេរវជន​ បាន​រៀប​រាប់​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ​បាន​ឃើញ Ibrahim ពីរ​ថ្ងៃ​មុន​ហេតុការណ៍​វាយ​ប្រហារ​នៅ​ប៉ារីស​បាន​កើត​ឡើង ហើយ​ពុំ​មាន​សញ្ញា​​​បង្ហាញ​ថា​​​​ ពួក​គេ​បាន​រៀប​គម្រោង​ការណ៍​ធ្វើ​​អំពើ​ហិង្សា​ណា​មួយ​នោះ​​ទេ។ ​ពួក​គេ​​ថា​ Ibrahim ធ្លាប់​​បាន​​​​រស់​នៅ​ក្នុង​ប្រទេស​ស៊ីរី​កន្លង​មក​ដែរ។​

1

​​​​​​​​​​​​Ibrahim Abdeslam ត្រូវ​បាន​​​គេ​​កំណត់​អត្តសញ្ញាណ​ថា ​ជា​អ្នក​ជួល​ឡាន​​​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​វាយ​ប្រហារ​នៅ​ខាង​ក្រៅ​នៃ​ភោជនីយដ្ឋាន Casa Nostra និង​​ហាង​កាហ្វេ Belle Equipe ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ប្រហែល​​​១៣​ទៅ​១៤​នាក់​ និង​​ជា​ច្រើន​រយ​នាក់​រង​របួស៕
 ដោយ មុន្នី proleng khmer

No comments:

Post a Comment