Friday, November 13, 2015

គោយន្តកែច្នៃ បុកអ្នកជិះម៉ូតូ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ជនរងគ្រោះម្នាក់ ស្លាប់ជាក្មួយ បង្កើត លោក ងួន ញិុល

 គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង នៅវេលាម៉ោង១២:៣០នាទី រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅ តាមផ្លូវលេខ ៧១ ភូមិព្រៃស្រង៉ែឃុំបល្លង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ  រវាងម៉ូតូ និងគោយន្តកែច្នៃ បណ្តាលឲ្យ ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ហើយជនរងគ្រោះដែលជាអ្នកបើកម៉ូតូ បានស្លាប់នោះ ជាក្មួយបង្កើតរបស់លោក ងួន ញិុល អនុប្រធានទី១ រដ្ឋសភា ។
មន្រ្តីនគរបាលស្រុកបារាយណ៏ បានឲ្យដឹងថា ជនរងគ្រោះទី១ ជាអ្នកបើកម៉ូតូ c125 (014) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1k-8461 ឈ្មោះជុំម៉ោង អាយុ៣១ឆ្នាំ ភូមិត្រស់ ឃុំបល្ល័ង្គ ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ (ក្មួយប្រុសបង្កើត លោក ងួន ញុិល) និងទី២សុង ស្រីអាយុ ៥៥ ឆ្នាំ រស់នៅ ភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ស្លាប់កន្លែងកើតហេតុ ជាម្តាយ និងកូនស្រីឈ្មោះ ខេន ស្រី អាយុ ៣០ឆ្នាំ រស់នៅ ភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ របួស ធ្ងន់។
មន្រ្តីនគរបាល បានបន្តថា ជនរងគ្រោះឈ្មោះ ជុំ ម៉ោង ជាអ្នករត់ម៉ូតូឌុប បានដឹកជនរងគ្រោះ ២នាក់ ម្តាយកូន ពីភូមិពង្រលីង ទៅឃុំក្រវ៉ា ស្រាប់ដល់ចំណុចកើតហេតុ ក៏ត្រូវគោយន្តកែច្នៃ បុកពីមុខ បណ្តាលអោយ ស្លាប់ និងរបួសតែម្តង ។
ក្រោយកើតហេតុ អ្នកបើកគោយន្តកែច្នៃ បានរត់គេចខ្លួនបាត់ ខណ:កម្លាំងនគរបាល កំពុងតាមចាប់ខ្លួន៕

ដោយ មុន្នី proleng kmer

No comments:

Post a Comment