Tuesday, November 3, 2015

ទង្វើររបស់ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ធ្វើអោយគ្រប់គ្នាស្ទើរស្រក់ទឹកភ្នែក

ចិន៖​ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់បានធ្វើការថែទាំឪពុកខ្លួនក្រោយពីម្តាយរបស់ក្មេងនោះបាន រត់ចោលឪពុកនិងកូននេះ។ រឿងនេះបានផ្អើលពេញពេញInternet ។ ក្មេងប្រុសនោះមាន ឈ្មោះ Ou Yanglin ហើយក្មេងប្រុសនេះមើលថែរក្សាឪពុកខ្លួនដែលជាជនពិការ។ បុរសខាង លើមានឈ្មោះថា Ou Tongming អាយុ ៣៧ឆ្នាំដែលមានជាកម្មករភូមិ Wangpu។
គាត់ពិការ មកពីគាត់បានធ្លាក់ពីលើផ្ទះកំពស់២ជាន់។ ក្រោយពីម្តាយរបស់ក្មេងប្រុសនេះបានចាក់ចេញ ពីផ្ទះក្មេងប្រុសនោះចាត់ចែងនិងធ្វើការងារនៅក្នុងផ្ទះទាំងហើយក្មេងប្រុសនោះក៏ធ្វើការ ប្រមូលក្រដាស់ដើម្បយកលុយមកទិញថ្នាំដើម្បីព្យាបាលឪពុកខ្លួន។ ក្នុងមួយថ្ងៃ Yanglin អាច រកលុយបាន ២០ Yuan ដើម្បីយកមកទិញថ្នាំព្យាបាលឪពុកខ្លួន។
នេះគឺជារូបភាពដែលក្មេង ប្រុសនេះធ្វើការលាបថ្នាំអោយឪពុករបស់ខ្លួន។​ក្រៅពីប្រាក់ដែលបានមកពីការលក់ក្រដាស់ ពួកគេអាចទទួលបានប្រាក់ជំនួយចំនួន ៣០០ Yuan​ រាល់ខែពីរដ្ឋ។ ពេលខ្លះវិញអ្នកជិតខាង របស់ពួកគេជួយជាអាហារនិងរឿងផ្សេងៗទៀត។ ហើយក្មេងប្រុសម្នាក់នេះក៏បានប្រាប់ទៅ កាន់អ្នកយកពត៌មានថាគេចង់អោយខ្លួនឯងឆាប់ធំដើម្បីរកប្រាក់មកព្យាបាលជម្ងឺរបស់ឪពុក ខ្លួន៕






ដោយ មុន្នី proleng khmer

No comments:

Post a Comment