Saturday, November 14, 2015

ក្នុង​ចំណោម​អ្នក​ស្លាប់​ក្នុង​ហាង​ខ្មែរ​នៅ​ប៉ារីស ម្នាក់​ជា​និស្សិត​ស្រី​អាមេរិក

Nohemi Gonzalez ជា​និស្សិត​ស្រី​ជំនាញ​ខាង​ឌីហ្សាញ​ផ្នែក​ឧស្សាហកម្ម (Industrial Design) មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​ ដែល​មិន​ធ្លាប់​មក​បរទេស​ម្ដង​ណា​ឡើយ។ នាង​ចង់​មក​លេង​នៅ​ទីក្រុង​ប៉ារីស។ នៅ​យប់​ថ្ងៃ​សុក្រ និស្សិត​វ័យ​២៣​ឆ្នាំ​រូប​នេះ​កំពុង​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​មិត្តភ័ក្ដិ​នាង​នៅ​ក្នុង​ភោជនីយដ្ឋាន​ខ្មែរ Le Petit Cambodge ស្រាប់​តែ​ពួក​ខ្មាន់​កាំភ្លើង​បាន​បាញ់​រះ បណ្ដាល​ឲ្យ​និស្សិត​ស្ថិត​ក្នុង​កម្មវិធី Exchange Program រូប​នេះ​ស្លាប់​បាត់បង់​ជីវិត។


Gonalez ដែល​ជា​និស្សិត​ឆ្នាំ​ទី​៤​នៅ​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា​នៅ​ទីក្រុង Long Beach កំពុង​នៅ​ក្នុង​ហាង​ខាង​លើ​ជាមួយ​មិត្តភ័ក្ដិ​នាក់​ផ្សេង​ទៀត​ និង​ស្វាមី​ម្នាក់​របស់​មិត្ត​គេ។ គ្មាន​នរណា​ម្នាក់​ផ្សេង​រង​របួស​ឡើយ លើក​លែង​តែ​នាង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​សាកលវិទ្យាល័យ។

ការ​វាយប្រហារ​ភេរវកម្ម​ក្រុង​ប៉ារីស​នៅ​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១២៩ នាក់ និង​របួស​៣៥២​នាក់​ផ្សេង​ទៀត ខណៈ​ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នាក់​នៅ​បែលហ្ស៊ិក​៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment