Monday, November 16, 2015

ឪពុកបង្កើត យកកាំបិត ផ្គាក់កាប់កូនខ្លួនឯង រងរបួសធ្ងន់ ដោយសារស្រលាញ់ មិត្តភក្កិពេក



កោះកុង : យុវជនម្នាក់ ត្រូវឪពុកបង្កើត យកកាំបិតផ្គាក់ កាប់ ជិតដាច់ក ដោយសារឪពុកខឹង កូននិយាយ ដើមមិត្តភក្កិគាត់ ។ ហេតុការណ៏នេះ បានកើតឡើងនៅវេលាម៉ោង៦ ជាងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តិតនៅភូមិកោះប៉ោរ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ប្រភពពីប្រពន្ធ ជនរងគ្រោះឈ្មោះ ដៀប ចន្ថា បាននិយាយថា ប្តីនាងដែលត្រូវឪពុកកាប់នេះឈ្មោះ យ៉ុង ឆុន អាយុ ១៨ឆ្នាំ រស់នៅ ភូមិឃុំខាងលើ ។
ប្រពន្ធជនរងគ្រោះបានបន្តថា មុនពេលកើតហេតុឪពុកកូននិងមិត្តភក្កិឪពុក អង្គុយនិយាយគ្នាលេង ធម្មតាតែ ក្រោយមកមិនដឹងប្តីនាង និយាយអ្វីទៅប៉ះមិត្តភក្កិគាត់ទេ ធ្វើឪពុកខឹងទាញកាំបិតផ្គាក់កាប់បំរុង ផ្តាច់កតែ សំណាងណាស់ ប្តីនាងមិនដាច់ហើយបង្កភាពភ្ញាក់ ផ្អើលដល់អ្នកជិតខាង ទើបអាចជួយសង្គ្រោះប្តី នាងបាន ហើយអ្នកជិតខាងបានដឹកតាមទូកមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយ បន្ទាន់តែយ៉ាងណាៗនោះ នាងមិន ទាន់ដឹងទេ តែឥឡូវប្តីមិនទាន់ដឹងខ្លួនទេ។
ក្រុមលោកគ្រូពេទ្យបានឲ្យដឹងថា ស្នាមមុខកាំបិតដែល ឪពុកបង្កើត កាប់ទៅលើកូនខ្លួនឯងនោះមានប្រវែង ១៨ ស.ម ជិត១ជុំកតែទោះបីជា យ៉ាងណាក្រុមគ្រូពេទ្យ ខិតខំបំរើឲ្យអស់ពីសមត្ថភាព។
__________

No comments:

Post a Comment