Friday, November 13, 2015

យុវតីវ័យ១៨ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខ ចាប់អូសដៃ ខ្ទប់មាត់ចុះទៅ ក្នុងស្ទឹងសង្កែ បាត់ខ្លួន មិនទាន់រកឃើញ



បាត់ដំបង៖ យុវតីវ័យ១៨ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខ ចាប់អូសដៃ ខ្ទប់មាត់ចុះទៅក្នុងស្ទឹង សង្កែបាត់ខ្លួន មិនទាន់ រកឃើញកាលពីវេលាម៉ោង ៩យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រុមទី១៥ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង សមត្ថកិច្ចបាននាំគ្នា មុជទឹករកទាំងយប់ និងព្រឹកឡើងថ្ងៃទី១១ ខែវិច្ឆិកា នៅពុំទាន់ស្វែង រកពន្លឺមុខសញ្ញា នៅឡើយ។
បើតាមសាច់ញាតិ ជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះ បានជួយច្រក សណ្តែកបណ្តុះ សម្រាប់យក ទៅលក់ផ្សារជាមួយម្តាយ នៅក្នុងរោងមុខផ្ទះ ជារៀងរាល់ថ្ងៃ ស្រាប់មានជនមិនស្គាល់មុខ បាន សម្ងំចាំនៅគៀនរោងនោះ ហើយបានធ្វើសកម្មភាពចាប់អូសដៃ និងខ្ទប់មាត់នាង ចុះទៅក្នុងស្ទឹងសង្កែ ភ្លាមៗ នោះជនរងគ្រោះ និងបានស្រែកឲ្យគេជួយ តែដោយសារយប់ពេកគ្មានអ្នកណាឮ ធ្វើឲ្យជនសង្ស័យ មានឱកាស រត់គេចខ្លួន បាត់ទាំង២នាក់ ក្រោយកើតហេតុហើយ ម្តាយជនរងគ្រោះនិងជិតខាង បានជួយប្តឹង សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ទាំងយប់ ព្រមទាំងបានចុះមុជទឹករាវរកជនរងគ្រោះ ខ្លាចក្រែងជនសង្ស័យ សម្លាប់ទម្លាក់ទឹក តែនៅតែរកមិនឃើញ។ លុះព្រឹកឡើងសមត្ថកិច្ចមូលបាននាំគ្នាចុះពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវស្វែង រករកពន្លឺមិនទាន់ដឹងនៅឡើយ គ្រាន់តែឃើញវត្ថុតាងជនសង្ស័យ បានបន្សល់ទុកមានស្បែកជើង១គូរ ក្រណាត់សំពត់១ប៉ុណ្ណោះ។
បើតាមអ្នកភូមិជិតខាងបាននិយាយថា មួយរយៈថ្មីៗនេះជនរងគ្រោះ ឧស្សាហ៍ឈរនិយាយទូរស័ព្ទ នៅមាត់ថ្នល់ មុខផ្ទះនៅពេលយប់ ដូច្នេះការកើតហេតុនេះ មិនមែនជាការចៃដន្យទេ ប្រហែលជាឃ្លាំមើលពីជនមិន ស្គាល់ មុខនេះជាច្រើនថ្ងៃមកហើយ ឬក៏អាចអ្នកស្គាល់គ្នាជាមួយជនរងគ្រោះក៏ដឹងដែរ ហើយនៅពេលកើតហេតុរួច ប្រហែលអាចវ៉ៃទម្លាក់ស្ទឹង ឬ ចាប់ពង្រត់តាមផ្លូវគោគ ដោយមានអ្នកមកទទួលក៏មិនដឹង ?
ដោយ មុន្នី proleng khmer

No comments:

Post a Comment