Friday, November 13, 2015

វិធី៤យ៉ាង​ដើម្បី ​បញ្ចុះ​​បញ្ចូល​​មនុស្ស​



ការបញ្ចុះបញ្ចូលមានន័យថា ប្រើឲ្យធ្វើគេធ្វើកិច្ចការដែលគេចង់ធ្វើ ដោយខ្លួនឯង មិនមែនបង្ខំឲ្យគេធ្វើទេ ។ ឆ្លងតាមរយៈបទពិសោធន៍ ការងារជាអ្នកបញ្ចុះបញ្ចូល នៅការិយាល័យ ស្រាវជ្រាវសហព័ន្ធ (FBI) របស់អាម៉េរិកជាង២០ឆ្នាំ អតីតភ្នាក់ងារម្នាក់បានចែករំលែក វិធីសាស្ត្រសាមញ្ញៗ ក្នុងការបញ្ចុះបញ្ចូលមនុស្សដូចខាងក្រោម៖
១. ចំណាយពេលជាមួយមនុស្សដែលយើងចង់បញ្ចុះបញ្ចូល៖ ពេលវេលា គឺជាឧបករណ៍ដ៏មានអានុភាពសម្រាប់បញ្ចុះបញ្ចូលមនុស្ស ។ ចំណាយពេលជាមួយគ្នាកាន់តែច្រើន កាន់តែងាយស្រួលបញ្ចុះបញ្ចូល ។ ពេលវេលា ជួយបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ។ ប្រសិនបើឪពុកម្តាយចង់មានឥទ្ធិពលលើកូនៗ ឱពុកម្តាយគួរចំណាយពេល ជាមួយកូនៗឲ្យបានច្រើន ។ ប្រសិនបើយើងចង់ឲ្យគេចូលចិត្ត យើងគួរចំណាយពេលជាមួយគេឲ្យបានច្រើន ។
២. ធ្វើខ្លួនឲ្យចុះសម្រុងនឹងគេ៖ ជាទូទៅមនុស្សចង់ជួយអ្នកដែលគេចូលចិត្ត ដូច្នេះយើងត្រូវចេះរៀបខ្លួនឲ្យដូចជាគ្នាគេ ។
៣. កុំឲ្យគេបដិសេធទាន់៖ ទោះបីជាយើងមិនអាចមើលដឹងក្នុងជម្រៅចិត្តថា គេកំពុងគិតអ្វីក៏ដោយ ក៏យើងអាចស្មានដឹងតាម រយៈការសង្កេតលើបបូរមាត់ ។ កាលណាបបូរមាត់របស់គេញាក់ មានន័យថា គេចង់បដិសេធ ។ ត្រង់នេះយើងត្រូវរកវិធីបង្វែគំនិត របស់គេភ្លាម គឺកុំឲ្យគេនិយាយបដិសេធទាន់ ព្រោះថាបើគេនិយាយចេញមកហើយយើង ពិបាកនឹងកែប្រែទស្សនៈរបស់គេណាស់ ។ បើត្រឹមតែគិតក្នុងចិត្ត យើងអាចនឹងមានឱកាសប្តូរទស្សនៈរបស់គេបាន ។
៤. ធ្វើដូចជាឆ្ងល់៖ ជាទូទៅកាលណាចេះដឹងរឿងអ្វីមួយ មនុស្សច្រើនតែចង់ជួយ អ្នកផ្សេងដែលមិនសូវដឹងរឿងនោះ ។ ប្រសិនបើអ្នកដឹងថា គេពូកែខាងអ្វីមួយ អ្នកអាចធ្វើដូចជាឆ្ងល់ និងសុំឲ្យគេជួយលើជំនាញមួយនោះ ។ វិធីសាស្ត្រនេះ ធ្វើឲ្យគេបើកចិត្តចង់ជួយ និងសហការជាមួយអ្នក ។
ដោយ មុន្នី proleng khmer

No comments:

Post a Comment