Saturday, November 14, 2015

ហេតុ​អ្វី​បាន​ជា​​​​ភោជនីយដ្ឋាន​ខ្មែរ​ នៅ​​ប៉ារីស​ ជា​គោលដៅ​វាយ​ប្រហារ?

ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​​​ក្រោយ​ការ​វាយ​ប្រហារ​​​បាញ់​រះ​ដោយ​ខ្មាន់​កាំភ្លើង និង​​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​ប៉ារីស។ ទី​តាំង​​រង​ការ​វាយ​ប្រហារ​មាន​ដូច​ជា ពហុកីឡាដ្ឋាន​ (Stade de France) សាល​ប្រគំ​តន្ត្រី ហាង​កាហ្វេ និង​រង្គសាល និង​ ភោជនីយដ្ឋាន​ពីរ​​​​ក្នុង​​ក្រុង​ប៉ារីស ​ក្នុង​​នោះ​មាន​​ភោជនីយដ្ឋាន​ខ្មែរ​​​ឈ្មោះ Petit Cambodge ​។




តាម​​ការ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Bustle ​​​​ការ​វាយ​ប្រហារ​ដោយ​ការ​បាញ់រះ​​​នោះ ដំបូង​ឡើយ ​គឺ​បាន​​​​​​កើត​ឡើង​ទៅ​លើ​ភោជនីយដ្ឋាន Petit Cambodge ជា​ភោជនីយដ្ឋាន​​ខ្មែរ​​​​​មួយ​​ស្ថិត​ក្នុង​សង្កាត់​ទី​១០​​​ជា​សង្កាត់​មមាញឹក​មួយ។ ចំពោះ​មូលហេតុ ក៏​ព្រោះ​តែ​ទី​នោះ អំឡុង​ពេល​យប់​ គឺ​ជា​កន្លែង​ដែល​មនុស្ស​អ៊ូអរ​ច្រើនជាង​គេ។

តាម​ប្រភព​ព័ត៌មាន​ពី​ CNN ​​បាន​ឲ្យ​ដឹង​ថា​ការ​វាយ​ប្រហារ​ដោយ​បាញ់​រះ​នោះ​គឺ​បាន​សម្លាប់​មនុស្ស​​ក្នុង​ហាង​​អស់​១៤​នាក់​ តែ​អត្តសញ្ញាណ​អ្នក​ទាំង​នោះ​​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ ។ ចំណែក​សេចក្ដី​រាយ​ការណ៍​ចុង​ក្រោយ​ខ្មាន់​កាំភ្លើង​​៨​នាក់​ដែល​បាន​បាញ់​រះ​​​ចូល​ក្នុង​ភោជនីយដ្ឋាន​​​ត្រូវ​ប៉ូលិស​​ក្នុង​តំបន់​​អះអាង​ថា​បាន​ស្លាប់​អស់​​​ហើយ។

តាម​ប្រភព​ព័ត៌មាន​ Telegraph ក្រោយ​​ពេល​កើត​ហេតុ​ ប៉ូលិស​បាន​ជម្លៀស​​មនុស្ស​ពី​រង្គសាល និង​ភោជនីយដ្ឋាន​ក្បែរ​ៗ​នោះ។ មន្ត្រី​ប៉ូលិស​​ស៊ើប​អង្កេត​បាន​​សន្និដ្ឋាន​​ថា​​ គម្រោង​ការណ៍​វាយ​ប្រហារ​នោះ​គឺ​មាន​​ការ​ចូល​រួម​​ពី​មនុស្ស​ជា​ច្រើន​ទៀត៕
1
ដោយ មុន្នី proleng khmer

No comments:

Post a Comment