Wednesday, October 21, 2015

អត្ថន័យ​ពិត​នៃ​ភាព​ជា​មនុស្ស​ពេញ​វ័យ​ របស់​យុវជន​នៅ​ក្នុង​ប្រទេស​ជប៉ុន

មាន​ក្រុម​អ្នក​សម្អាងការ​ និង​ តុបតែង​សម្ផស្ស​ជាច្រើន​ បាន​រៀបចំ​នូវ​ម៉ូត​សក់​ ព្រមទាំង​បាន​ស្លៀកពាក់​សំលៀក​បំពាក់​ប្រពៃណី​ជប៉ុន​ដល់​យុវជន​ ហើយ​និង​ថតរូប​ពួកគេ​ទុក​ ដើម្បី​ប្រារព្ធ​ពិធី​មួយ​ ដែល​ប្រជាជន​ជប៉ុន​និយម​ធ្វើ​ឡើង​ សម្រាប់​អបអរ​ការ​ឈាន​មក​ដល់​ភាព​វ័យ​របស់​ក្រុម​យុវជន​ ។
នៅ​ពេល​ដែល​ក្រុម​យុវជន​មាន​វ័យ​គ្រប់​បាន​២០​ឆ្នាំ​នោះ​ ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មនុស្ស​ពេញ​វ័យ​ ពី​សំណាក​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជប៉ុន​ ។ ប្រជាពលរដ្ឋ​ជប៉ុន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ ភាព​ជា​មនុស្ស​ពេញ​វ័យ​ ចំពោះ​រាល់​មនុស្ស​ប្រុស​ស្រី​ណា​ ដែល​មាន​វ័យ​គ្រប់​២០​ឆ្នាំ​ ដោយ​ឲ្យ​ពួក​គេ​បាន​ហៅ​ឈ្មោះ​ពិធី​បុណ្យ​នោះ​ថា​ “សេជីនណូហ៊ិ” ដែល​មាន​ន័យ​ថា​ “ការ​មក​ដល់​នូវ​ថ្ងៃ​គ្រប់​អាយុ​” ។
ជា​ធម្មតា​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​គេ​ រៀបចំ​ឡើង​នៅ​រៀងរាល់​ថ្ងៃ​ទី​១៥​ ខែ​មករា​ ប៉ុន្តែ​ត្រូវ​បាន​សម្រេច​ប្ដូរ​មក​រៀបចំ​នៅ​រៀងរាល់​ថ្ងៃ​ច័ន្ទ​ សប្ដាហ៍​ទី​២​ នៃ​ខែ​មករា​ ជំនួស​វិញ​ ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក​ម្ល៉េះ​ ។
រាល់​បណ្ដា​រាជធានី​ និង​ ទីក្រុង​នីមួយៗ​ តែងតែ​ប្រារព្ធ​ពិធី​ ហើយ​រាល់​បណ្ដា​យុវជន​ទាំងអស់​ ត្រូវ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​ ដើម្បី​ចូលរួម​កម្មពិធី​ដ៏​វិសេសវិសាល​នេះ​ ព្រោះ​វា​ជា​ឱកាស​សម្រាប់​ពួកគេ​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ​ចាស់​ៗ​ ព្រមទាំង​ក្រុម​គ្រួសារ​ផង​ដែរ​។
លើស​ពី​​នេះ​ទៅទៀត​ អ្វី​ដែល​ជា​ភាព​ទាក់ទាញ​ សម្រាប់​ពិធី​បុណ្យ​នោះ​ គឺ​គ្រប់​យុវជន​ដែល​ពេញ​វ័យ​ ត្រូវ​បាន​តុបតែង​ខ្លួន​ជា​ប្រពៃណី​បុរាណ​ ដោយ​នារី​ៗ​ស្លៀក​សំលៀក​បំពាក់​គីម៉ុណុ​ ដែល​មាន​សំពត់​វែង​ និង​អាវ​ដៃ​វែង​ ហ្វឹរីសុដិ​ ចង​បូ​ផ្កា​ រួម​ជាមួយ​ការ​ធ្វើ​សក់​លក្ខណ​សាមញ្ញ​បែប​ជប៉ុន​ ដោយ​លម្អ​ដោយ​បុប្ផា​ចម្រុះ​ពណ៌​ផង​ដែរ​។ ចំណែក​ឯ​បុរស​វិញ​ក៏​ស្លៀក​សំលៀក​បំពាក់​បែប​នោះ​ដែរ​ ដោយ​ឡែក​ពូក​គេ​ស្លៀក​សំពត់​វែង​ មាន​ឈ្មោះ​ថា​ ហាកាម៉ា​ ដែល​ញ៉ាំង​ពិធី​នោះ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ក្នុង​ការ​ថតរូប​ទាំងនោះ​ទុក​ជា​អនុស្សាវរីយ៍​៕

Japan-Adult-007

Japan-Adult-001

Japan-Adult-002

Japan-Adult-003

Japan-Adult-004

Japan-Adult-005
Japan-Adult-006

No comments:

Post a Comment