Wednesday, October 21, 2015

ច្បាប់​នៃការ​រួមភេទ​ចម្លែកៗ​នៅជុំវិញ​ពិភពលោក

ច្បាប់នៃ​ការ​រួមភេទ​ភាគច្រើន​តែងតែ​មាន​ហេតុផល។ ច្បាប់​អាច​ការពារ​មនុស្ស​មិនឲ្យ​រងនូវ​ភាព​ឈឺចាប់ ឬទទួល​រង​ពីសម្ពាធ​សង្គម។ ទោះបីជា​យ៉ាង​ណាក៏ដោយ ដូច​ជា​ច្បាប់​មួយ​ចំនួន ជា​ច្បាប់​នៃការ​រួមភេទ​ចម្លែកៗ។ ច្បាប់​ទាំង​អស់​មាន​ទាំង​ទីកន្លែង និង​ពេលវេលា ប៉ុន្តែសព្វថ្ងៃ​នៅតែ​ជាផ្នែក​មួយ​នៃច្បាប់​ពិភពលោក។ ច្បាប់មួយ​ចំនួន​ធ្វើឲ្យ​អ្នក​មិន​គួរឲ្យ​ជឿ៖
អ្នក​មិន​អាចរួមភេទ​ដើម្បី​សងបំណុល​លើការលេង​ល្បែង​ប៊ីយ៉ា
នៅ​រដ្ឋអេនីតុន មាន​ច្បាប់មួយ​ហាម​មិនឲ្យ​អ្នក​សងបំណុល​ដោយ​ការរួមភេទ​ឡើយ។ អ្នក​ដែល​បាន​ភ្នាល់​ចាញ់ត្រូវសង​ដោយ​ប្រាក់។ ទោះបី​ជាយ៉ាងណា​ក៏ដោយ របស់​ផ្សេងទៀត​អាច​ប្រើ​សម្រាប់​ដាក់​ភ្នាល់​បាន​ដូចជា៖ សោរឡាន​ជាដើម។
ហាម​រួមភេទនៅ​ថ្ងៃរៀបការ
ការ​រួមភេទ​នៅថ្ងៃរៀបការ​ជារឿង​មួយប្រឆាំង​នឹងច្បាប់ ប៉ុន្តែ​អ្នក​អាចរួមភេទ​បាន​នៅថ្ងៃណាមួយ​ផ្សេង​ទៀត។ ពិត​ណាស់ នេះហើយ​ជា​ហេតុធ្វើ​ឲ្យ​កូនកំលោះកូនក្រមុំ​ចង់​ចំណាយពេលវេលា​ពេញ​មួយ​ថ្ងៃ​ដើម្បី​ទៅ​បរបាញ់ ឬស្ទួច​ត្រី បន្ទាប់​មករួមភេទ​នៅទីនោះ​តែម្តង។
មនុស្សស្រី​មិន​អាចរួមភេទ​នៅ​លើឡាន​ពេទ្យបាន​ទេ
ចម្ងាយ​រយៈពេល​មួយ​ម៉ោង​ពីទីក្រុង Salt Lake រដ្ឋ ទ្រីម៉ុនតុន មាន​ច្បាប់​ចម្លែក​មួយគឺ ហាម​មនុស្សស្រី​មិនឲ្យ​រួមភេទ​នៅលើឡាន​ពេទ្យ។ ទោះបី​ជាយ៉ាងណា​ក៏ដោយ មនុស្សប្រុស​អាច​គេចចេញ​ពីច្បាប់​នេះ​បាន។ មានសំណួរមួយ​សួរថា ហេតុអ្វី​បាន​អ្នករាល់គ្នា​ត្រូវធ្វើបែប​នេះនៅលើឡាន​ពេទ្យដែល​សម្រាប់ព្យាបាល​បន្ទាន់នេះ?
រួមភេទ​ដោយ​បិទភ្លើង
វិធីបែបនេះ​អាចធ្វើឲ្យ​មនុស្សស្រី​មានក្តីសុខ។ នៅក្នុង​រដ្ឋ វឺជីននៀ ការ​បើកភ្លើង​ក្នុង​ពេលកំពុងរួមភេទ​ជាអំពើមួយ​ខុស​នឹងច្បាប់។ ហើយ​ច្បាប់​បាន​អនុញ្ញាតិឲ្យ​បើក​ភ្លើង​តែ​នៅពេល​ប្រើក្បាច់​រួមភេទ​តែប៉ុណ្ណោះ។
ការរួមភេទ​ដោយ​មិនបាន​ប្រើស្រោម
វាពិតជា​ប្រឆាំង​នឹងច្បាប់ ដោយការ​រួមភេទ​ជាមួយ​បុរស​មិនបាន​ប្រើស្រោម។
ហាមរួមភេទ​ជាមួយ​សត្វឈ្មោល
បុរសៗនៅក្នុងរដ្ឋ លីបាណន់ អាច​រួមភេទ​ជាមួយ​សត្វ​បាន។ ទោះបីជា​យ៉ាងណា​ក៏ដោយ សត្វទាំង​នោះត្រូវ​តែ​មាន​សត្វញី។ អ្នកណា​ដែល​រួមភេទ​ជាមួយសត្វ​ឈ្មោល​ពិត​ជាប្រឈមមុខ​នឹង​ការ​កាត់ទោស។
ការសម្លាប់​ស្វាមី​ដែល​ផិត
ភរិយា​នៅទីក្រុង​ ហុងកុង ត្រូវ​បានច្បាប់​អនុញ្ញាតឲ្យ​សម្លាប់​ស្វាមី​ដែល​ផិតបាន។ ភរិយា​ត្រូវ​តែសម្លាប់​ស្វាមី​ដោយ​ប្រើ​ដៃទទេ។
ហាមរួមភេទ​ជាមួយ​នឹង​ក្រមុំព្រហ្មចារី
ដោយយោង​ទៅតាមច្បាប់​បុរាណ បុរស​មិនអាច​រួមភេទ​ជាមួយនឹង​ក្រមុំព្រហ្មចារី​នៅ​ក្នុង​ទីក្រុង វ៉ាស៊ីនតោន បាន​ទេ៕

No comments:

Post a Comment