Wednesday, October 21, 2015

ចំណី​អាហារ​ដែល​ជួយ​ ប៉ះប៉ូវ​ភាព​អសកម្ម​ផ្លូវភេទ

តើ​ចំណីអាហារ​មាន​ផលប៉ះពាល់​ទៅលើ​អង្គ​ជាតិ​របស់​អ្នក មែន​ទេ​?
​យើង​បានដឹង​ហើយ​ថា កាលណា​អង្គ​ជាតិ​មិន​ដំណើរការ​ល្អ គេ​ប្រើ​ថ្នាំ​គ្រាប់​លេប ឬក៏​អាច​មាន​ដល់​ទៅ​ការវះកាត់​ផងដែរ ដើម្បី​ជួសជុល​ឡើងវិញ​។ ក៏ប៉ុន្តែ​ត្រូវ​ដឹងថា​មាន​ចំណី​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​រឿង​នេះ​ បាន​។​
bektleay1592
ឪឡឹក​
​ផ្លែ​ឈើ​មាន​រសជាតិ​ផ្អែម​ត្រជាក់​មួយ​នេះ​មាន​ធាតុ​ផ្សំ​ស្រដៀង​គ្នា​ទៅ​ នឹង​ឱសថ​ព្យាបាល​ភាព​អសកម្ម​របស់​លិង្គ នេះ​បើ​តាម​ការសិក្សា​មួយ​ចំ     នួន​។ ក្រៅ​ពី​ជាតិ​ទឹក ឪឡឹក​មាន​ជាតិ lycopene ដែល​ជា​អង់​ទី​អុក​ស៊ូដង់​ល្អ​សម្រាប់​បេះដូង ក្រពេញប្រូ​ស្តាត និង​ស្បែក​របស់​អ្នក​។​
​អយ​ស្ទ័រ​
​អយ​ស្ទ័រ​បង្កើន​កម្រិត​testosteron ដែល​ធ្វើឱ្យ​មាន​ចំណង់​ខាង​ផ្លូវភេទ​។ វា​ក៏​សម្បូរ​ទៅដោយ​ជាតិ  ស័ង្កសី​ដែល​រាងកាយ​ត្រូវការ​ផងដែរ ក៏ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ចម្អិន​វា​ឱ្យបាន​ល្អ​។​
កាហ្វេ​
​ញ៉ាំ​កាហ្វេ​មួយ​ពែង​នៅ​ពេល​ព្រឹក​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា តែ​វា​ក៏​បង្កើន​សម្រើប​ផងដែរ​។ ការសិក្សា​មួយ​បានបញ្ជាក់​ថា បុរស​ដែល​ញ៉ាំ​កាហ្វេ​២​ឬ​៣​ពែង​ក្នុង​១​ថ្ងៃ​មិនសូវ​មាន​បញ្ហា​លិង្គ​ងាប់​ ទេ ព្រោះ​ជាតិ caffeine ដែល​មាន​នៅក្នុង​កាហ្វេ​វា​ទៅ​ជួយ​ចលនា​ឈាម​រត់​។​
​សូកូឡា​ខ្មៅ​
​សូកូឡា​ខ្មៅ​សម្បូរ​ទៅដោយ flavanols ដែល​ជួយ​សម្រួល​ចលនា​ឈាម​រត់ ហើយ​កាត់បន្ថយ​សម្ពាធ​ឈាម​។ វា​ក៏​ជួយ​ឱ្យ​រាងកាយ​បង្កើត nitric oxide ដែល​សំខាន់​សម្រាប់​ការធ្វើ​ឱ្យ​លិង្គ​ឡើង​រឹង​។​
គ្រាប់​ធញ្ញាជាតិ
​គ្រាប់​ផ្លែឈើ​សម្បូរ​ទៅដោយ arginine ដែល​ជា​អាស៊ីត​អា​មី​ណូ​មួយ​ដែល​រាងកាយ​ប្រើ​ដើម្បី​បង្កើត nitric oxide ។ វា​ក៏​ជា​ប្រភព​នៃ​វីតាមីន E folic acid និង ជាតិ​សរសៃ​ផងដែរ ហើយ​មាន​កាឡូរី​ខ្ពស់​។
ទឹក​ផ្លែឈើ​
​ទឹក​ទំពាំងបាយជូរ​ជួយ​បង្កើន nitric oxide ក្នុង​រាងកាយ​។ ទឹក​ផ្លែ​ទទឹម​ក៏មាន​ផលវិបាក​ដូចគ្នា​ដែរ​។​
​ខ្ទឹម​ស​
​ខ្ទឹមស​ជួយ​កាត់បន្ថយ​ការ​កក​ខ្លាញ់​នៅក្នុង​សរសៃឈាម ហើយ​បង្កើន​ចលនា​ឈាម​រត់​។​
បន្លែ​ស្រស់​
​ស្ពៃ​ក៏​ជា​កត្តា​ដែល​ជួយ​បង្កើន nitric oxide ក្នុង​រាងកាយ​មួយ​ទៀត​ដែរ​។ ក្រៅតែពី​ផល​ល្អ​ចំពោះ​បញ្ហា​ផ្លូវភេទ បន្លែស្រស់​ក៏​ជា​ប្រភព​ថាមពល​សម្រាប់​រាងកាយ​ផងដែរ ហើយ​សម្បូរ​ទៅដោយ​វី​តា​មី ជាតិ​រ៉ែ និង omega-3​។
​ម្ទេស​
​ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​អាហារ​មាន​រស់ជាតិ​កាន់តែ​ប្រសើរ​ឡើង ម្ទេស​កាត់បន្ថយ cholesterol ក្នុង​ឈាម​និង​កំណក​ឈាម​ក្នុង​សរសៃ ហើយ​ជួយ​សម្រួល​ចលនា​ឈាមរ​ត់​ទៅ​កាន់​បេះដូង​និង​សរីរាង្គ​ឯ   ទៀតៗ រួម​ទាំង​លិង្គ​ផងដែរ​។​
​ប្រេង​អូ​លីវ​
​ប្រេង​អូ​លីវ​អាចជួយ​នៅក្នុង​ការបង្កើត testosterone ហើយ​សម្បូរ​ទៅដោយ monounsaturated fat ដែល​ល្អ​បំផុត​សម្រាប់​រាងកាយ​។ ត្រូវ​ជ្រើសរើស​យក​ប្រេង​អូ​លីវ​ដែល​គេ​ចម្រាញ់​ដោយ​គ្មាន​ជាតិគីមី ដើម្បី​ឱ្យ​នៅ​មាន antioxidants ច្រើន៕

No comments:

Post a Comment