Thursday, October 22, 2015

ចាប់សត្វព្រាប ពាំជញ្ជូនគ្រឿងញៀន ដ៏សកម្ម

ពិតជាអស្ចារ្យណាស់ ល្បិចទុច្ចរិតរបស់មនុស្សខូច មានគ្រប់សព្វបែបយ៉ាង តាំងពីវះចូលសាច់ ញាត់ចូលខោស្លីប ដាក់ចូលក្នុងទូរស័ព្ទ ។ល។ ឥឡូវនេះល្បិចថ្មីមួយទៀតហើយ គឺប្រើ «សត្វព្រាប» ជាអ្នកពាំជញ្ជូនគ្រឿងញៀន ។
វេបសាយ «មេត្រូ» របស់អង់គ្លេស រាយការណ៍ពីព្រឹត្តិការណ៍កើតឡើង ក្នុងទីក្រុង សានហូសេ រាជធានីរបស់ប្រទេសកូស្តារីកា ដែលអាជ្ញាធរសមត្ថកិច្ចលួចរង់ចាំចាប់សត្វ «ព្រាប» ជាអ្នកពាំជញ្ជូនថ្នាំញៀនចូលផ្ទះ ។
ប៉ូលិសនិយាយ ពួកយើងបានពួនសង្កេតមើល នៅពេលសត្វព្រាបនេះកៀបកាបូបតូចមួយ នៅក្រោមពោះរបស់វា មើលទៅពិតជាខុសប្រក្រតី ។ នៅពេលចាប់វាមក ក៏បើកកាបូបនោះ ឃើញមានថ្នាំញៀនកូកាអ៊ីន និង កញ្ឆា ប្រមាណ ១៤ ក្រាម ។
ទោះយ៉ាងណា ប៉ូលិសបានឃាំងទុកសត្វព្រាបនេះ ៤០ ថ្ងៃ ក្នុងពេលដែលកម្លាំងកំពុងធ្វើការស៊ើបអង្កេត ថាតើនរណានៅពិក្រោយការលួចធ្វើជំនួញគ្រឿងញៀន តាមរយៈសត្វបក្សីនេះ ៕

No comments:

Post a Comment