Tuesday, October 27, 2015

ដល់​ពេល​ចាត់​ការ​អារម្មណ៍​ប្រចណ្ឌ​របស់​គូស្នេហ៍

ប្រសិន​បើ​ដៃ​គូ របស់​ពូកែ​ប្រចណ្ឌ សាក​ល្បង​ប្រើវិធី​អោយ​អ្នក​អាច​ចាត់​ការ​ជា​មួយ​ចិត្ដ​ប្រចណ្ឌ ​របស់​ភាគី​ម្ខាង​ទៀត​ដោយ​អនុវត្ដ​តាម​ចំណុច​ទាំង ៥យ៉ាង​ដូច​ខាង​ក្រោម ៖
១-បបួល​ធ្វើ​កិច្ចការ​រួមគ្នា :
ឧស្សាហ៍​រក​ឱកាស និង​ពេល​ធ្វើ​កិច្ចការ​រួម​គ្នា​ញឹកញាប់ ដើម្បីអោយ​ឃើញ​ថា អ្នក​ចង់​អោយ​គេ​ជា ​ចំណែក​មួយ​ក្នុង​ជីវិត​ប្រចំា​ថ្ងៃ​របស់​អ្នក ដូចជា​ បបួល​គេ​ទៅ​ផ្សារ​ទំនើប ទិញ​ទំនិញ​ជា​មួយ​គ្នា។ ទោះ​បី​ជា​ភាគី​ម្ខាង​ទៀត បដិសេធ​ក៏​ដោយ ប៉ុន្ដែ​ការ​បបួល​របស់​អ្នក​ធ្វើ​អោយ​គេ​សប្បាយ​ចិត្ដ និង​ដឹង​ថា​​អ្នក​ទៅ​ណា ឬ​កំពុង​ធ្វើ​អី?
២-បើក​ចំហ​សម្ព័ន្ធ​ភាព​អោយ​អ្នក​ផ្សេង​ដឹង :
ពេល​សេព​គប់​គ្នា​បានមួយ​រយៈ អ្នក​អាច​នាំ​គូ​ស្នេហ៍​របស់​អ្នក និង​មិត្ដភក្ដិ​ដែល​អាច​ជួយ​ធ្វើ អោយ​គូ​ស្នេហ៍​របស់​អ្នក​ជឿ​ជាក់ និង​ស្រួល​ចិត្ដ។ ការ​បិទ​បាំង​សម័ន្ធ​ភាព​មិន​អោយ​អ្នកដទៃ​ដឹង​អាច ធ្វើអោយ​គូស្នេហ៍​របស់​អ្នក​មាន​អារម្មណ៍​សង្ស័យ​ពី​ចំណង​សម្ព័ន្ធភាព​ពី​ភាគ​ម្ខាង​ទៀត។
៣-ទូរស័ព្ទ​រក​ញឹក​ញាប់ :
វិធី​ល្អ  គឺ​ចេះ​ជ្រើស​រើស​ពេល​វេលា​ក្នុង​ការ​ទូរស័ព្ទ​រក​គ្នា។ ប្រសិន​បើ​មួយ​ថ្ងៃៗ គិត​តែ​ទូរស័ព្ទ​រកគ្រប់ ពេល​ក្រៅ​ពី​ធ្វើ​អោយ​រំខាន​ភាគី​ម្ខាង​ទៀត​ដោយ​មិន​ដឹង​ខ្លួន។

៤-បង្ហាញ​ក្ដី​ស្រលាញ់ :
   បុរស​ដែល​បង្ហាញ​ចេញ ត្រង់​ទៅ​ត្រង់មក ភាគ​តិច​ណាស់​ដែល​ដឹង​ថា ស្រ្ដី​កំពុង​គិត​អ្វី។ អ្នក​គួរបង្ហាញ​​អារម្មណ៍​ដែល​មាន​ចំពោះ​គ្នា​អោយ​ច្រើន​បំផុត​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បង្ហាញក្ដីស្រលាញ់​ចំពោះ រក​ឱកាស ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​មួយ​គ្នាតែ​ពីរនាក់ រក​កាដូ​មកធ្វើ​អោយ​ភ្ញាក់ផ្អើល​ក្នុងឱកាស សំខាន់​ផ្សេងៗ រួម​ជជែក និង​ដាក់​ផែន​ការ​អនាគត​រួមគ្នា។
៥-ផ្ដាច់​សម្ព័ន្ធ​ភាព​ក្នុង​អតីត​កាល​អោយ​ដាច់​ស្រេច :
   កាល​ដែល​ភាគី​ម្ខាង​ទៀត​នៅ​អាឡោះ​អាល័យស្នេហ៍​ចាស់ អាច​ជា​មូល​ហេតុ​នាំ​អោយ​ភាគី​ម្ខាងទៀត ធ្លាក់​ក្នុង​ភាព​ញញើត។ គេ​អាច​គិត​ថា កាល​ដែល​អ្នក នៅ​មិន​ទាន់​ភ្លេច​ស្នេហ៍​ចាស់ ព្រោះអ្នកនៅ ស្រលាញ់​អ្នក​នោះ។ ក្នុង​ករណី​នេះ​អ្នក​ទាំង​ពីរ គួរ​ជជែក និង​ធ្វើ​ការ​ស្វែង​យល់​ចិត្ដ​គ្នា​អោយបាន​ច្រើន​​បំផុត។ ពេល​ខ្លះ​កាល​ដែល​ធ្វើ​អោយ​ភាគី​ម្ខាង​ទៀត​ជឿ​ជាក់ ចាំ​បាត់​ត្រូវ​ប្រើ​ពេល​វេលា​ជា​ការ​ពិសោធន៍​អារម្មណ៍​ដែល​មាន​ចំពោះ​គ្នា​អោយ​បាន​ល្អ​បំផុត៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment