ជីវិតរៀបការជារឿងមួយគួរឲ្យអ្នកយកចិត្តទុកដាក់បំផុត,ហើយវាអាចនឹងមានភាពប្រថុយប្រថាន ហើយក៏អាចជាដំណាក់កាលមានក្តីសុខផងដែរ។ ប៉ុន្តែ បន្ទាប់ពីមានរឿងវិជ្ជមានជាច្រើនដែលអ្នកទទួលបាន ទន្ទឹមនឹងនោះក៏មានរឿងគួរឲ្យព្រួយបារម្ភ ហើយបញ្ហាគ្រប់យ៉ាងអាចនឹងកើតឡើងនៅឆ្នាំដំបូង បន្ទាប់ពីរៀបការរួច។
ប្រសិនបើគូស្វាមីភរិយាចេះយល់ចិត្តគ្នា ចេះសម្របសម្រួលគ្នា បញ្ហាទាំងឡាយនឹងអាចដោះស្រាយបានយ៉ាងស្រួល។ តែប្រសិនបើអ្នកស្ថិតនៅក្នុងការកំពុងស្វែងយល់ចិត្តគ្នានៅឡើយ នោះបានន័យថា អ្នកមិនទាន់មានភាពច្បាស់នៅឡើយទេ ប្រៀបដូចអ្នកកំពុងជិះរទេះភ្លើងលើអាកាសចឹងដែរ។ គ្រួសារដើរតួនាទីសំខាន់នៅក្នុងជីវិតគូស្វាមីភរិយាថ្មីថ្មោង ព្រោះគ្រួសារ ពីរបញ្ចូលគ្នាតែមួយ ដូច្នេះអ្នកនឹងប្រឈមមុខរឿងល្អ និងទាំងរឿងអាក្រក់។
ខាងក្រោមនេះ ជាមូលហេតុធ្វើឲ្យការរៀបការឆ្នាំដំបូងមានសារៈសំខាន់បំផុត ហើយក៏ពិបាកបំផុតដែរ៖
រៀនចែករំលែកពីអ្វីៗគ្រប់យ៉ាង
អ្វីដែលសំខាន់ត្រូវចេះចែករំលែកអ្វីៗគ្រប់យ៉ាងឲ្យគ្នាទៅវិញទៅមកនៅក្នុងជីវិតរៀបការឆ្នាំដំបូងរបស់អ្នក។ សូមឲ្យគូស្នេហ៏របស់អ្នកបានដឹងពីរឿងសំខាន់ជាមុនសិន ដូចជាអតីតកាល និងគោលដៅអនាគតរបស់អ្នក។ ចៀសឲ្យឆ្ងាយពីភាពមហន្តរាយ ព្រោះអ្នកអាចធ្វើឲ្យអ្នកទាំងពីរអាចឈានទៅរកការចែកផ្លូវគ្នាបាន។
អ្នកនៅពុំទាន់ស្គាល់ចិត្តគ្នា
ត្រៀមខ្លួនសម្រាប់អ្វីគួរឲ្យភ្ញាក់ផ្អើល។ នៅឆ្នាំដំបូងនៃជីវិតអាពាហ៏ពិពាហ៏របស់អ្នក មានរឿងដែលគួរឲ្យភ្ញាក់ផ្អើលកើតឡើងច្រើន ដូច្នេះគួរមានចិត្តវិជ្ជមាន និងរៀនរស់នៅជាមួយនឹងគូស្នេហ៏របស់អ្នក។ ត្រូវចំាថា គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះឡើយមនុស្សទោះល្អយ៉ាងណាតែងតែមានកំហុស។
ជម្លោះនឹងកើតមានឡើង
ជម្លោះនឹងកើតមានឡើង មិនថាអ្វីដែលអ្នកព្យាយាមធ្វើ ដើម្បីឲ្យគេចផុតយ៉ាងណាក៏ដោយ។យោងតាមអ្នកជំនាញបានឲ្យដឹងថា ជម្លោះជួយឲ្យអ្នកទាំងពីរកាន់តែមានភាពស្និតស្នាលនឹងគ្នាព្រោះអ្នកនឹងបានឃើញពីភាពអវិជ្ជមានរបស់ស្វាមី ឬភរិយាអ្នក។ តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលអ្នកឈ្លោះគ្នា កុំប្រើអំពើហឹង្សាលើគ្នាទៅបានហើយ។
បង្រួមគ្រួសារ
នៅពេលអ្នករៀបការរួច គ្រួសារទាំងសងខាងត្រូវបង្រួមចូលគ្នាតែមួយ។ ដូច្នេះ ត្រូវរៀនចេះស្រឡាញ់ និងរស់នៅជាមួយគ្នា។ រៀនឲ្យដឹងពីភាពខុសប្លែកគ្នារវាងជីវិតអ្នកមានគ្រួសារ និងអ្នកនៅតែម្នាក់ឯង។
អ្នកត្រូវឆ្លងកាត់ឧបសគ្គ
នៅពេលអ្នករៀបការរួច មានឧបសគ្គជាច្រើនដែលត្រូវដោះស្រាយ។ គូស្វាមីភរិយាគួរមានគំនិតវិជ្ជមានចំពោះគ្នា។ អ្នកក៏នឹងត្រូវប្រឈមមុខនឹងភាពចលាចលក្នុងជីវិតរបស់អ្នកផងដែរ ដូច្នេះត្រូវកាន់ដៃគ្នាឲ្យជាប់ ហើយប្រឈមមុខនឹងឧបសគ្គក្នុងឆ្នាំដំបូងនេះ ជាមួយគ្នាឲ្យបានមិនត្រូវបោះបង់គ្នាឡើយ។
No comments:
Post a Comment