Tuesday, October 27, 2015

យក​ឈ្នះ​បេះ​ដូង​នារី​ម្នាក់ មិន​មែន​ជា​ការ​ងាយ​ស្រួល តែ​ក៏​មិន​មែន​ជា​ការ​ពិបាក​ណាស់​ណា​ដែរ

តើ​អ្នក​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ទាក់​ទង​នារី​ម្នាក់ ដែល​ពិបាក​នឹង​យល់​ចិត្ត​មែន​ទេ? អ្នក​អាច​អភិវឌ្ឍន៍​ខ្លួន​បាន ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដ៏​មាន​សក្ដានុពល​ម្នាក់ នឹង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​នាង​យ៉ាង​ពិត​ប្រាកដ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​យក​ឈ្នះ​បេះ​ដូង​នារី​ម្នាក់​នោះ។
– កុំ​លឿន​ខ្លាំង​ពេក ៖ សូម​ឲ្យ​ការ​ទំនាក់​ទំនង​របស់​អ្នក ជា​មួយ​នឹង​នាង​មាន​លក្ខណៈ​សន្សឹមៗ​តាម​ដែល​អាច​ធ្វើ​បាន។ បើ​ទំនាក់​ទំនង​នោះ​ហាក់​ដូច​ជា​ឆាប់​រហ័ស​ពេក អាច​ធ្វើ​ឲ្យ​នាង​មាន​ការ​ភិត​ភ័យ និង​បណ្ដាល​ឲ្យ​នាង​ចេញ​ឆ្ងាយ​ពី​អ្នក។
– ក្លាហាន ៖ ក្មេង​ស្រី​ម្នាក់ ក៏​មាន​អារម្មណ៍​ដូច​ទៅ​នឹង​មនុស្ស​ផ្សេងៗ​ទៀត​ដែរ ដែល​ភាគ​ច្រើន​គឺ​ជា​ទំនុក​ចិត្ត​មិន​អាត្មា​និយម​មួយ។ នាង​នឹង​ទទួល​បាន​នូវ​ជំនួយ ជា​មួយ​នឹង​ចំណាប់​អារម្មណ៍​របស់​អ្នក។ ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​នាង​នូវ​ពាក្យ​ដ៏​សាមញ្ញៗ​ដូច​ជា:
«នោះ​ហើយ​ជា​សម្លៀក​បំពាក់​ដ៏​ស្រស់​ស្អាត!… តើ​អ្នក​ទិញ​ពី​កន្លែង​ណា?!…»
– នៅ​ជា​មួយ​ក្មេង​ស្រី​ឯ​ទៀត ដែល​បាន​ស្គាល់​នាង ឬ​ជា​មិត្ត​របស់​នាង ៖ នេះ​មិន​មែន​ជា​រឿង​ដែល​អ្នក​ត្រូវ​ចែចង់​នារី​ឯ​ទៀត​នោះ​ទេ តែ​ជា​ការពិត​មួយ​ដែល​អ្នក​អាច​ដឹង​ពី​ចំណាប់​អារម្មណ៍​របស់​នារី​ម្នាក់​មក​លើ​អ្នក ឬ​អត់។ ប្រសិន​បើ​នារី​ម្នាក់​នោះ​មាន​ចំណាប់​អារម្មណ៍​មក​លើ​អ្នក នោះ​ពួក​គេ​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​នាង​នឹង​និយាយ​ចេញ​មក​ភ្លាមៗ​តែ​ម្ដង។
– ត្រូវ​មាន​អនាម័យ​ល្អ ៖ ស្ត្រី​នឹង​មាន​មោទនភាព​ក្នុង​ការ​សម្លឹង​មើល​ភាព​ស្អាត និង​ក្លិន។ នោះ​មាន​ន័យ​ថា បុរស​ម្នាក់​មាន​អនាម័យ​ល្អ នោះ​គេ​នឹង​អាច​ធ្វើ​ការ​បាន​យ៉ាង​ល្អ​ជា​មួយ​នាង។
– ធ្វើ​ឲ្យ​នាង​សើច ចៀស​វាង​ការ​ធ្វើ​ឲ្យ​នាង​យំ ៖ ប្រសិន​បើ​អ្នក​អាច​ធ្វើ​ឲ្យ​នាង​សើច អ្នក​អាច​នឹង​ទទួល​បាន​សេចក្ដី​ស្រឡាញ់​បន្ថែម​ទៀត​ជា​មួយ​នាង។ មើល​ទៅ​ដូច​ជា ការ​សូម​ឲ្យ​នាង​ក្លាយ​ជា​មិត្ត​ល្អ​របស់​អ្នក​តទៅ។ ហើយ​ក៏​ចាប់​ផ្ដើម​លើស​ពី​ភាព​ជា​មិត្ត ឈាន​ដល់​សេចក្ដី​ស្នេហា​ផង​ដែរ៕
ដោយ មុន្នី proleng khmer

No comments:

Post a Comment