Sunday, November 15, 2015

Liverpool រំពឹង​នាំ Alonso ត្រលប់​មក Anfield វិញ

សារព័ត៌មាន TuttoMercato បាន​ផ្សាយ​ថា កីឡាករ Xabi Alonso ចាប់​អារម្មណ៍​ការ​វិល​ត្រលប់​មក​កាន់​ទឹកដី Anfield ទី​ដែល​គេ​ធ្លាប់​ប្រកប​អាជីព​បាល់ទាត់​កាល​ពី​ចន្លោះ​ឆ្នាំ ២០០៤ ដល់ ២០០៨ជា​មួយក្រុម​ហង្ស​ក្រហម Liverpool។


ដំណឹង​នេះ​លេច​ឡើង ស្រប​ពេល​ដែល​កុងត្រា​របស់​ខ្សែ​បម្រើ​វ័យ​៣៤​ឆ្នាំ​ ជាមួយ Bayern Munich នឹង​ផុត​កំណត់​នៅ​ចុង​រដូវកាល​នេះ។ Alonso គឺ​ជា​កីឡាករ​ម្នាក់​ដែល​ជួយ Liverpool ក្នុង​ជ័យ​ជម្នះ​វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League កាល​ពី​២០០៥ នៅ Istanbul ហើយ​រូប​គេ​ក៏​រួម​ចំណែក​នាំ Real Madrid ឈ្នះ​ពាន​រង្វាន់​ដដែល​នេះ ក្នុង​ឆ្នាំ​២០១៤​ ផង​ដែរ។

ជាមួយ​នឹង​អនាគត​មិន​ច្បាស់លាស់​ជាមួយ​ក្លិប​បច្ចុប្បន្ន ស្រប​ពេល​វ័យ​ឈាន​ចូល​៣៤ឆ្នាំ​ទៅ​ហើយ គេ​មិន​រំពឹង​នោះ​ទេ​ថា Alonso អាច​នឹង​ត្រូវ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola ផ្តល់​កុង​ត្រា​ថ្មី​ឲ្យ​នោះ។

កាល​ពី​ពេល​កន្លង​ទៅ អតីត​យុវជន Real Sociedad រូប​នេះ​ធ្លាប់​បង្ហាញ​អារម្មណ៍​ចង់​ត្រលប់​ទៅ Anfield តាម​រយៈ​ការ​និយាយ​ថា៖ “ខ្ញុំ​រីក​រាយ​នឹង​ការ​វិល​ទៅ​កាន់​អង់គ្លេស​វិញ​ជា​និច្ច”។

យ៉ាង​ណា​ក៏​ដោយ បើសិនជា Alonso ចាក​ចេញ​ពី Bundesliga ក្រុម Liverpool អាច​នឹង​ត្រូវ​ប្រជែង​ជាមួយក្រុម​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា​ក្លឹប​បាល់ទាត់​អាជីព​ក្នុង​ប្រទេសកាតារ និង​ក្លិប​បាល់ទាត់​នៅ​អាមេរិក​ ដើម្បី​នាំ​យក​រូប​គេជា​លើក​ទី​២​៕

35
Alonso កាល​លេង​នៅ Liverpool
 ដោយ មុន្នី proleng khmer

No comments:

Post a Comment