(ម៉ាឡេស៊ី)៖ យោងតាមព័ត៌មានរបស់ម៉ាឡេស៊ីចេញផ្សាយនៅមុនបន្ដិចបានឲ្យដឹងថា ក្រុមភេរវករប្រមាណ ១០នាក់ បានគំរាមបំផ្ទុះគ្រាប់បែក នៅក្នុងអគារសន្និសិទប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយនៅក្នុងអគារនោះមានមេដឹកនាំកំពូលពិភពលោក ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា, នាយករដ្ឋមន្ត្រីជប៉ុន, នាយករដ្ឋមន្ត្រីចិន និងមេដឹកនាំដទៃ ហើយក្នុងនោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញទៅដល់ទីក្រុងកូឡាឡាំពួរផងដែរ។
លោក ពុយ គា អ្នកយកព័ត៌មាន Kyodo របស់ជប៉ុន ដែលកំពុងស្ថិតនៅក្នុងអគារប្រជុំ ហើយដែលអាចជាគោលដៅរបស់ក្រុមភេរវករ នៅទីក្រុងកូឡាឡំាពូួរ បានថ្លែងប្រាប់អង្គភាព Fresh News មុននេះបន្ដិចថា បញ្ហាសន្ដិសុខបានរឹងបន្ដឹងយ៉ាងខ្លាំងជាទីបំផុត បន្ទាប់ពីមានព័ត៌មានមិនទាន់ផ្លូវការថា មានក្រុមឧទ្ទាម រួមនឹងក្រុម ISIS បានគ្រោងគំរាមបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងកូឡាឡាំពួរ ដែលពោរពេញទៅដោយមេដឹកនាំធំៗរបស់ពិភពលោក ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីនោះ។
កម្លាំងប៉ូលិសម៉ាឡេស៊ីជាង២០០០នាក់ កំពុងដាក់ពង្រាយនៅតំបន់ ដែលមានកិច្ចប្រជុំកំពូលអាស៊ាន និងជាង២៥០០០នាក់ផ្សេងទៀត កំពុងត្រៀមអន្តរាគមន៏(ឈរជើង)រួចជាស្រេច។



No comments:
Post a Comment