ចង់បរិភោគអាហារកំប៉ុងដូចជា ដំណាប់ បង្អែមផ្លែឈើកំប៉ុង ឬអាហារកំប៉ុងផ្សេងទៀត គឺត្រូវប្រើឧបករណ៍ដើម្បីគាស់បើក តែពេលនេះលែងជាបញ្ហាលំបាកទៀតហើយ។
បុរសអ្នកបង្កើតវីដេអូពីគំនិតច្នៃប្រឌិតជនជាតិរុស្ស៊ីគឺលោក Taras Kulakov និងមិត្តភ័ក្ដិជនជាតិរុស្ស៊ីម្នាក់ទៀត បានបង្ហាញពីរបៀបបើកកំប៉ុងអាហារដែលឃ្លុំជិតនោះ។ លោក Taras Kulakov បាននិយាយបង្ហាញវិធីងាយស្រួលដូចខាងក្រោម៖
ដំបូងឡើយគឺត្រូវយកកំប៉ុងផលិតផលអាហារនោះ ទៅកោសឬត្រដុសនឹងថ្ម ឬបេតុងដែលអាចមាននៅផ្ទះ។ បន្ទាប់ពីត្រដុសឬកោសបានមួយភ្លែត ស្នាមកកិតប្រេះនឹងមានលើគម្របឬបាតកំប៉ុង (កន្លែងដែលកោសនោះ) រួចត្រូវប្រើកម្លាំងដៃច្របាច់ឬសង្កត់ឲ្យមាត់គម្របរបើកជាការស្រេច។
ទស្សនាវីដេអូខាងក្រោម៖
No comments:
Post a Comment