នាពេលថ្មីៗនេះ ផ្នូរបុរាណអាយុកាល ២ពាន់ឆ្នាំនៅស្រុក Xinjian ខេត្ត Jiangxi នៃសម័យរាជវង្សហានខាងលិច (ឆ្នាំ ២០៦មុនគ.ស ដល់ឆ្នាំ ៩នៃគ.ស) ត្រូវបានគេគាស់កកាយរកឃើញ វត្ថុបុរាណជាង ១ម៉ឺនគ្រឿង រួមទាំងកាក់ស្ពាន់ ទម្ងន់សរុប ១០តោន ឬចំនួនជាង ២លានកាក់ តម្លៃស្មើនឹងមាសបច្ចុប្បន្ន ៥០គីឡូក្រាម។ ក្រៅពីនេះគេរកឃើញកណ្ដឹង កំណត់ត្រាឫស្សី និងរូបចម្លាក់អ្នកតា ទេវតាជាច្រើនផ្សេងទៀត។
ការរកឃើញទាំងនេះ បានធ្វើឲ្យក្រុមអ្នកបុរាណវិទ្យា យល់ដឹងកាន់តែច្បាស់ពីការរស់នៅ របររកស៊ី និងវប្បធម៌របស់ប្រជាជននាសម័យរាជវង្សហានខាងលិច កាន់តែស៊ីជម្រៅថែមទៀត៕
ដោយ មុន្នី proleng khmer





No comments:
Post a Comment