Thursday, October 22, 2015

អង់គ្លេសផលិតឈាមសិប្បនិម្មិត

អង់គ្លេសផលិតឈាមសិប្បនិម្មិត បើជោគជ័យអាចជំនួសឈាមមនុស្សបាន
ភ្នាក់ងារសុខភាពជាតិប្រចាំប្រទេសអង់គ្លេសបានប្រកាសថា មន្ទីរពិសោធរបស់ខ្លួននឹងចាប់ផ្ដើមផលិតគ្រាប់ឈាមក្រហមនៅឆ្នាំ២០១៧ ខាងមុខនេះ ដែលមានន័យថា ឈាមសិប្បនិម្មិតនឹងអាចប្រើជំនួសឈាមរបស់អ្នកជំងឺបាន។មូលហេតុនៃការបង្កើតគ្រាប់ឈាមក្រហមនេះ គឺដើម្បីបំពេញតម្រូវការឈាមដែលភ្នាក់ងារសុខភាពជាតិត្រូវការ ដោយសារតែចំនួននៃអ្នកផ្ដល់ឈាមមានការថយចុះជាលំដាប់។ ក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា ការសាកល្បងជំហានដំបូងនឹងអាចទទួលបានជោគជ័យ។ ប្រសិនបើជោគជ័យ ឈាមសិប្បនិម្មិតនឹងអាចបង្កើតបានដោយគ្មានចំនួនកំណត់សម្រាប់ការប្រើប្រាស់សង្គ្រោះបន្ទាន់។
ដោយសារឈាមនេះផលិតនៅក្នុងមន្ទីរពិសោធ ដូចនេះវាមានសុវត្ថិភាពជាងឈាមដែលគេបានបរិច្ចាគ ដោយឈាមដែលបរិច្ចាគអាចនឹងមានផ្ទុកមេរោ
គ។

No comments:

Post a Comment