ទាំងនេះជាអាហារទាំង ១០ ប្រភេទ ដែលមានគ្រោះថ្នាក់បំផុតសម្រាប់សុខភាព ហើយជាពិសេសនោះវាអាចនាំទៅរកជំងឺមហារីកបានទៀងផងបើលោអ្នកញាំវាក្នុងបរិមាណច្រើនហួសហេតុ។
1) ស្ករ៖ អាចធ្វើឲ្យធាត់ ជំងឺទឹកនោមផ្អែម ធ្វើឲ្យមានសំពាធដល់ ថ្លើម លំពែង ប្រព័ន្ធរំលាយអាហារ និងធ្វើឲ្យប្រព័ន្ធសរសៃ ប្រសាទខូចខាត រហូតដល់ ៥០ %។
2) ម្សៅ៖ ធ្វើឲ្យមានសំពាធដល់លំពែង និង កម្រិតអាំងស៊ុយលីនយ៉ាងខ្លាំង។
3) ទឹកដោះគោ៖ ធ្វើឲ្យហើមពោះ ញាំអាហារកាត់តែច្រើន(នាំទៅរកការធាតុជ្រុល) បង្កើតជាតិអាស៊ីតក្នុងរាងកាយ និងធ្វើឲ្យជំងឺរលាកផ្សេងៗ។
4) ប្រភេទអាហារ Fast Food៖ វាសម្បូរទៅដោយជាតិ សូដ្យូម ខ្លាញ់ និង សាច់កែច្នៃ ដែលធ្វើ ប៉ះពាល់ដល់សរីរាង្គ ក្នុងរាងកាយយ៉ាងខ្លាំង។
5) សាច់កែច្នៃ៖ អាចធ្វើឲ្យមានជំងឺមហារីកពោះវៀនធំ។
6) នំដូណាត់៖ នំនេះសម្បូរដោយជាតិខ្លាញ់និងស្ករ ដែលអាចនាំទៅរកជំងឺបេះដូង និងទឹកនោមផ្អែម។
7) ដំឡូងចៀន៖ សម្បូរដោយជាតិខ្លាញ់មិនល្អដែលធ្វើឲ្យសម្ពាធឈាម និងកូឡេស្តេរ៉ុលឡើង ដែលជាហេតុនាំទៅ រកជំងឺបេះដូង និង ដាច់សរសៃឈាមក្នុងខួរក្បាល។
8) ទឹកសូដា៖ ភេសជ្ជៈនេះមានផ្ទុកនូវសារជាតិគីមី និងជាតិស្ករដែលធ្វើអ្នកញាំវាអស់កម្លាំង។ សម្រាប់បុរសដែលញាំវាច្រើនវិញ អាចធ្វើដងលំពែងរីកធំជាងធម្មតា។
9) ប៊ឺរ៖ បង្កើនកម្រិតកូឡេស្តេរ៉ូល និង ធ្វើឲ្យប៉ះពាល់ដល់សរសៃឈាម។
10) ម្ហូបកំប៉ុង៖ ធ្វើឲ្យសំពាធបេះដូង និងឈាមឡើងខ្ពស់ដែលអាចនាំទៅរកជំងឹគាំងបេះដូង៕
ដោយ មុន្នី proleng khmer


No comments:
Post a Comment